ព្រះត្រៃបិដក ភាគ ០៨

គប្បី​ទៅកាន់​ក្រុង​ចម្បា​ ​ហើយ​ក្រាបបង្គំទូល​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​រៀបចំ​ទុកដាក់​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ចៀសចេញ​ ​ទៅកាន់​ក្រុង​ចម្បា​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឯ​ក្រុង​ចម្បា​ ​ដោយលំដាប់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ការ​រាក់ទាក់​មួយអន្លើ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ជា​អាគន្តុក​នេះ​ ​ជា​បវេណី​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នេះ​ ​នឹង​ភិក្ខុ​ ​ឈ្មោះ​កស្សប​គោត្ត​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​អាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បាន​ឬទេ​ ​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​ ​អ្នកឯង​មកកាន់​ផ្លូវ​ឆ្ងាយ​ ​មិន​លំបាក​ទេ​ឬ​ ​ម្នាល​ភិក្ខុ​ ​ម្យ៉ាងទៀត​ ​អ្នក​មក​ពីណា​។​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​អត់ធន់​សេចក្តី​ទុក្ខ​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មកកាន់​ផ្លូវ​ឆ្ងាយ​ ​ដោយ​មិន​មាន​សេចក្តី​លំបាក​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រុក​ឈ្មោះ​វាស​ភៈ​ ​មាន​ក្នុង​កាសី​ជនបទ​ ​ខ្ញុំ​ព្រះអង្គ​ជា​ម្ចាស់​អាវាស​ ​ក្នុង​ស្រុក​ឈ្មោះ​វាស​ភៈ​នោះ​ ​ជាប់​ចំពាក់​ដោយ​ការរៀបចំ​ក្នុង​អាវាស​នោះ​ ​ដល់​នូវ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ដូចម្តេច​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636795565245308901
ទៅកាន់ទំព័រ៖