ព្រះត្រៃបិដក ភាគ ០៨

ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ដែល​មិនទាន់​មក​ ​គប្បី​ឲ្យ​មក​ផង​ ​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​មកដល់​ហើយ​ ​គប្បី​នៅ​សប្បាយ​ផង​ ​ម្យ៉ាងទៀត​ ​អាវាស​នេះ​ ​គប្បី​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ទូលំទូលាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពេលនោះ​ ​មាន​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ត្រេច​ទៅកាន់​ចារិក​ ​ក្នុង​កាសី​ជនបទ​ ​ក៏បាន​ទៅ​ដល់​វាស​ភ​គ្រាម​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ពួក​ភិក្ខុ​នោះ​មក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​និង​វត្ថុ​សម្រាប់​ជូត​ជើង​ ​ហើយ​ក្រោក​ទទួល​នូវ​បាត្រ​ ​និង​ចីវរ​ ​អើពើ​ដោយ​ទឹក​ឆាន់​ ​បាន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ងូត​ ​បាន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ប្រឹក្សា​ដូច្នេះ​ ​មានដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​អាគន្តុក​នោះ​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​ម្ចាស់​អាវាស​នេះ​ ​ល្អ​ណាស់​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ងូត​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​ទៀត​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​នឹង​សម្រេចការ​នៅ​ ​ក្នុង​វាស​ភ​គ្រាម​នេះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ជា​អាគន្តុក​នោះ​ ​សម្រេចការ​នៅ​ ​ក្នុង​វាស​ភ​គ្រាម​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636795565497203308
ទៅកាន់ទំព័រ៖