ព្រះត្រៃបិដក ភាគ ០៨
សេចក្តីត្រិះរិះនេះ មានដល់ខ្ញុំព្រះអង្គថា ការលំបាក ដោយអាគន្តុកកិច្ច របស់អាគន្តុកភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយ ដែលមិនស្គាល់ទីគោចរជាប្រក្រតីនោះ ក៏បានស្គាល់ហើយ ការធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងត្រកូល នៃបុគ្គលដទៃ អស់មួយជីវិត ជាការកម្រពេកណាស់ ម្យ៉ាងទៀត ការសូម ក៏មិនជាទីគាប់ចិត្ត ដល់មនុស្សទាំងឡាយឡើយ បើដូច្នោះ គួរតែអាត្មាអញ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ ភិក្ខុជាអាគន្តុកទាំងនោះ បានប្រឹក្សាគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវ ភិក្ខុជាម្ចាស់អាវាសនេះ កាចណាស់ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងលើកវត្តភិក្ខុជាម្ចាស់អាវាសនេះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ ប្រជុំគ្នាហើយ និយាយពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលអាវុសោ ពីដើម អ្នកធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវ អ្នកលែងធ្វើ
ID: 636795565733496823
ទៅកាន់ទំព័រ៖