ព្រះត្រៃបិដក ភាគ ០៨
សេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោ អ្នកត្រូវអាបត្តិហើយ អ្នកឃើញអាបត្តិឬទេ ខ្ញុំព្រះអង្គឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តខ្ញុំព្រះអង្គ ព្រោះមិនឃើញអាបត្តិ ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញមិនដឹងហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ ម្យ៉ាងទៀតសង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ បពិត្រព្រះដ៏មានព្រះភាគ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ អ្នកជាភិក្ខុ ដែលមិនត្រូវអាបត្តិ អ្នកជាភិក្ខុមិនត្រូវអាបត្តិ (អ្វីទេ) អ្នកជាភិក្ខុ ដែលសង្ឃមិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ អ្នកសង្ឃបានលើកវត្តហើយ ដោយកម្មមិនប្រកបដោយធម៌ ដោយកម្មដ៏កម្រើក ដោយកម្មមិនគួរតាមហេតុទេ ម្នាលភិក្ខុ អ្នកចូរ
ID: 636795565960659816
ទៅកាន់ទំព័រ៖