ព្រះត្រៃបិដក ភាគ ០៨
ទៅសម្រេចការ នៅក្នុងវាសភគ្រាមនោះវិញចុះ។ ភិក្ខុឈ្មោះកស្សបគោត្ត ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ចៀសចេញទៅកាន់វាសភគ្រាមនោះ។ ក្នុងលំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ កើតសេចក្តីរង្កៀសក្តៅក្រហាយថា មិនមែនជាលាភរបស់យើងហើយ យើងឈ្មោះថា ឥតលាភហើយ អត្តភាពជាមនុស្ស យើងបានដោយក្រ មិនមែនយើងបានដោយងាយទេ (ព្រោះ) យើងលើកវត្តភិក្ខុបរិសុទ្ធមិនមានអាបត្តិ ដោយឥតរឿង ឥតហេតុ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងទៅក្រុងចម្បា ហើយសំដែងនូវទោសតាមទោស ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ពួកភិក្ខុជាអាគន្តុកនោះ ក៏រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរចៀសចេញទៅកាន់ក្រុងចម្បា ចូលទៅគាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សេចក្តីរីករាយនឹងភិក្ខុអាគន្តុកនេះ ជាប្រពៃណី របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងពួកភិក្ខុនោះថា ម្នាលភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចអត់ទ្រាំ
ID: 636795566215444389
ទៅកាន់ទំព័រ៖