ព្រះត្រៃបិដក ភាគ ០៨

សេចក្តី​ទុក្ខ​បាន​ឬទេ​ ​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​ ​អ្នក​ទាំងឡាយ​ ​មកកាន់​ផ្លូវ​ឆ្ងាយ​ ​ដោយ​ការ​មិន​លំបាក​ទេ​ឬ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អ្នក​ទាំងឡាយ​មក​អំពី​ទីណា​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​អត់ទ្រាំ​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ម្យ៉ាងទៀត​ ​យើងខ្ញុំ​ទាំងឡាយ​ ​មកកាន់​ផ្លូវ​ឆ្ងាយ​ ​ដោយ​ការ​មិន​លំបាក​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​ស្រុក​មួយ​ ​ឈ្មោះ​វាស​ភៈ​ ​នៅក្នុង​កាសី​ជនបទ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​យើងខ្ញុំ​ទាំងឡាយ​ ​មក​អំពី​ស្រុក​ ​ឈ្មោះ​វាស​ភៈ​នោះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​លើក​វត្ត​ភិក្ខុ​ ​ជា​ចៅអាវាស​ ​មែន​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​លើក​វត្ត​ ​ព្រោះ​វត្ថុ​ដូចម្តេច​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​លើក​វត្ត​ ​ដោយ​គ្មាន​វត្ថុ​ ​គ្មាន​ហេតុ​ទេ​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិន​សមគួរ​ ​មិនទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​ត្រូវ​ធ្វើ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​គួរ​ ​នឹង​លើក​វត្ត​ភិក្ខុ​ដ៏​ស្អាត​ ​គ្មាន​អាបត្តិ​ ​ដោយ​គ្មាន​វត្ថុ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636795566457608240
ទៅកាន់ទំព័រ៖