ព្រះត្រៃបិដក ភាគ ០៨

តថាគត​ ​ទទួល​អត់ទោស​នោះ​ ​របស់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ភិក្ខុ​ណា​ឃើញ​ទោស​ ​តាម​ទោស​ហើយ​ ​ធ្វើ​តប​ទោស​នោះ​ ​តាម​ធម៌​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​នេះ​ជា​សេចក្តី​ចំរើន​ ​របស់​ភិក្ខុ​នោះ​ ​ក្នុង​អរិយវិន័យ​។​
 [​៨១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ក្រុង​ចម្បា​ ​ធ្វើ​កម្ម​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ធ្វើ​កម្ម​ជាពួក​ ​ព្រមទាំង​មិន​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ជាពួក​ ​ព្រមទាំង​ប្រកប​ ​ដោយ​ធម៌​ប្លម​ខ្លះ​ ​ធ្វើ​កម្ម​ព្រមព្រៀង​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ខ្លះ​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​មួយ​រូប​ ​ក៏​មាន​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ក៏​មាន​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ ​ក៏​មាន​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​សង្ឃ​ ​ក៏​មាន​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​មួយ​រូប​ ​ក៏​មាន​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ ​ក៏​មាន​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ ​ក៏​មាន​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​សង្ឃ​ ​ក៏​មាន​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ភិក្ខុ​មួយ​រូប​ ​ក៏​មាន​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ ​ក៏​មាន​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ ​ក៏​មាន​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​សង្ឃ​ ​ក៏​មាន​ ​សង្ឃ​លើក​វត្ត​សង្ឃ​ ​ក៏​មាន​។​ ​ភិក្ខុ​ទាំងឡាយ​ណា​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636795566968517462
ទៅកាន់ទំព័រ៖