ព្រះត្រៃបិដក ភាគ ០៨

មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ក្នុង​ក្រុង​ចម្បា​ ​មិន​គួរ​នឹង​ធ្វើ​កម្ម​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​នឹង​ធ្វើ​កម្ម​ជាពួក​ ​ព្រមទាំង​មិន​ប្រកបដោយ​ធម៌​។​បេ​។​ ​សង្ឃ​លើក​វត្ត​សង្ឃ​ក៏​មាន​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ភិក្ខុ​ក្នុង​ក្រុង​ចម្បា​ ​ធ្វើ​កម្ម​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ធ្វើ​កម្ម​ជាពួក​ ​ព្រមទាំង​មិន​ប្រកបដោយ​ធម៌​។​បេ​។​ ​សង្ឃ​លើក​វត្ត​សង្ឃ​ក៏​មាន​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​។​
 ​[​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636795567261564224
ទៅកាន់ទំព័រ៖