ព្រះត្រៃបិដក ភាគ ០៨
កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរនោះស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
[១៤] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ (ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិត
ID: 636795406146218953
ទៅកាន់ទំព័រ៖