ព្រះត្រៃបិដក ភាគ ០៨

បើ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​មួយ​រូប​លើក​វត្ត​ភិក្ខុ​មួយ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​សង្ឃ​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​មួយ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ពីរ​រូប​ ​លើក​វត្ត​សង្ឃ​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ ​ចំពោះ​ភិក្ខុ​មួយ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ភិក្ខុ​ច្រើន​រូប​ ​លើក​វត្ត​សង្ឃ​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​សង្ឃ​លើក​វត្ត​សង្ឃ​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636795567508938373
ទៅកាន់ទំព័រ៖