ព្រះត្រៃបិដក ភាគ ០៨
ត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក តែប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនា ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិ ដោយអនុស្សាវនា តែបរិបូណ៌ដោយញត្តិ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិផង វិបត្តិដោយអនុស្សាវនាផង ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកធម៌ក្តី ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកវិន័យ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកសត្ថុសាសនៈ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។
ID: 636795568729858205
ទៅកាន់ទំព័រ៖