ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​កម្មវាចា១​ ​តែ​មិន​តាំង​ញត្តិ​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​កម្មវាចា​ពីរ​ក្តី​ ​ដោយ​កម្មវាចា​បី​ក្តី​ ​ដោយ​កម្មវាចា​បួន​ក្តី​ ​តែ​មិនបាន​តាំង​ញត្តិ​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​ ​តថាគត​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​
 ​[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ជាពួក​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ភិក្ខុ​ប៉ុន្មាន​រូប​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិនទាន់​មក​ជួបជុំគ្នា​ក្តី​ ​ឆន្ទ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទ​ ​ភិក្ខុ​ក៏​មិនបាន​នាំមក​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ក៏​ហាមឃាត់​កម្ម​ក្តី​ ​ហៅថា​ ​កម្ម​ជាពួក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ភិក្ខុ​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មក​ជួបជុំគ្នា​ហើយ​ ​តែ​ឆន្ទ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទ​ ​ភិក្ខុ​ក៏​មិនបាន​នាំមក​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ក៏​ហាមឃាត់​ក្តី​ ​ហៅថា​ ​កម្ម​ជាពួក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ភិក្ខុ​ដែល​គួរ​ដល់​កម្ម​ទាំងប៉ុន្មាន​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មក​ជួបជុំគ្នា​ហើយ​ក្តី​ ​ឆន្ទ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទ​ ​ភិក្ខុ​ក៏បាន​នាំមក​ក្តី​ ​តែ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636795569524163637
ទៅកាន់ទំព័រ៖