ព្រះត្រៃបិដក ភាគ ០៨
ក៏ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏មិនបានមកជួបជុំគ្នាក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមក ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ ឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយ តែភិក្ខុដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគត ហៅថា កម្មជាពួក។
[៨៩] ម្នាលភិក្ខុទាំងឡាយ កម្មព្រមព្រៀង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុ
ID: 636795569845191999
ទៅកាន់ទំព័រ៖