ព្រះត្រៃបិដក ភាគ ០៨
ទាំងឡាយ ដែលមានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុទាំងឡាយ មានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មព្រមព្រៀង។
[៩០] ម្នាលភិក្ខុទាំងឡាយ កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (ភិក្ខុ) សូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមកជួបជុំគ្នាក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកហើយក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកជួបជុំគ្នាហើយ តែឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ
ID: 636795570149699416
ទៅកាន់ទំព័រ៖