ព្រះត្រៃបិដក ភាគ ០៨

ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ហាមឃាត់​កម្ម​ក្តី​ ​ហៅថា​ ​កម្ម​ជាពួក​ ​ព្រមទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ភិក្ខុ​សូត្រ​កម្មវាចា​ជាមុន​ ​ទើប​តាំង​ញត្តិ​ជា​ខាងក្រោយ​វិញ​ ​ភិក្ខុ​ទាំងឡាយ​មាន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​បាន​មក​ជួបជុំគ្នា​ហើយ​ក្តី​ ​ឆន្ទៈ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ភិក្ខុ​បាន​នាំមក​ហើយ​ក្តី​ ​តែ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ហាមឃាត់​កម្ម​ ​ហៅថា​ ​កម្ម​ជាពួក​ ​ព្រមទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​ភិក្ខុ​សូត្រ​កម្មវាចា​ជាមុន​ ​ទើប​តាំង​ញត្តិ​ជា​ខាងក្រោយ​វិញ​ ​ភិក្ខុ​ទាំងឡាយ​មាន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​មិនទាន់​មក​ជួបជុំគ្នា​ក្តី​ ​ឆន្ទៈ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ភិក្ខុ​មិនបាន​នាំមក​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ហាមឃាត់​កម្ម​ក្តី​ ​ហៅថា​ ​កម្ម​ជាពួក​ ​ព្រមទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​ភិក្ខុ​សូត្រ​កម្មវាចា​ជាមុន​ ​ទើប​តាំង​ញត្តិ​ជា​ខាងក្រោយ​វិញ​ ​ភិក្ខុ​ទាំងឡាយ​មាន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​មក​ជួបជុំគ្នា​ហើយ​ ​តែ​ឆន្ទៈ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ភិក្ខុ​មិនបាន​នាំមក​ហើយ​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ហាមឃាត់​កម្ម​ក្តី​ ​ហៅថា​ ​កម្ម​ជាពួក​ ​ព្រមទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636795570445706346
ទៅកាន់ទំព័រ៖