ព្រះត្រៃបិដក ភាគ ០៨
ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកជួបជុំគ្នាហើយក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។
[៩១] ម្នាលភិក្ខុទាំងឡាយ ឯកម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើបតាំងសូត្រញត្តិជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នាហើយ ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នាដែរ តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើបតាំងញត្តិជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈ របស់ភិក្ខុដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នាហើយ ក៏មិនឃាត់ហាម
ID: 636795570790096044
ទៅកាន់ទំព័រ៖