ព្រះត្រៃបិដក ភាគ ០៨

កម្ម​នោះ​ឈ្មោះថា​ ​កម្ម​របស់​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា​ដែរ​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​ ​តថាគត​ហៅថា​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​ ​(​នោះ​)​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ភិក្ខុ​តាំង​ញត្តិ​មុន​ហើយ​ ​ទើប​ធ្វើ​កម្ម​ ​(​នោះ​)​ ​ដោយ​កម្មវាចា​តែម្តង​ជា​ខាងក្រោយ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​កម្ម​ ​មាន​ប៉ុន្មាន​រូប​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​មក​ហើយ​ ​ទាំង​បាន​នាំ​ឆន្ទៈ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទៈ​មក​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​មក​ជួបជុំគ្នា​ ​ក៏​មិន​ឃាត់​ហាម​ ​កម្ម​នោះ​ឈ្មោះថា​ ​កម្ម​របស់​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​ភិក្ខុ​តាំង​ញត្តិ​មុន​ហើយ​ ​ទើប​ធ្វើ​កម្ម​ ​(​នោះ​)​ ​ដោយ​កម្មវាចា​បីដង​ជា​ខាងក្រោយ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​កម្ម​ ​មាន​ប៉ុន្មាន​រូប​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​មក​ហើយ​ ​ទាំង​បាន​នាំ​ឆន្ទៈ​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ឆន្ទៈ​មក​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​មក​ជួបជុំគ្នា​ ​ក៏​មិន​ឃាត់​ហាម​ ​កម្ម​នោះ​ឈ្មោះថា​ ​កម្ម​របស់​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​ ​តថាគត​ ​ហៅថា​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636795571088203095
ទៅកាន់ទំព័រ៖