ព្រះត្រៃបិដក ភាគ ០៨

 ​[​៩៣​]​ ​ជំនុំ​សង្ឃ​មាន៥ពួក​ ​គឺ​ភិក្ខុសង្ឃ​ចតុ​វគ្គ​ ​(​សង្ឃ​មាន​ភិក្ខុ៤រូប​)​១​ ​ភិក្ខុសង្ឃ​បញ្ច​វគ្គ​ ​(​សង្ឃ​មាន​ភិក្ខុ៥រូប​)​១​ ​ភិក្ខុសង្ឃ​ទស​វគ្គ​ ​(​សង្ឃ​មាន​ភិក្ខុ១០រូប​)​១​ ​ភិក្ខុសង្ឃ​វី​សតិ​វគ្គ​ ​(​សង្ឃ​មាន​ភិក្ខុ២០រូប​)​១​ ​ភិក្ខុសង្ឃ​អតិរេក​វី​សតិ​វគ្គ​ ​(​សង្ឃ​មាន​ភិក្ខុ​លើស​ពី២០រូប​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុសង្ឃ​ទាំង៥ពួក​នោះ​ ​ឯ​ភិក្ខុសង្ឃ​ចតុ​វគ្គ​នេះ​ ​បើ​ព្រមព្រៀង​គ្នា​ដោយ​ធម៌​ហើយ​ ​ឈ្មោះថា​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​ ​វៀរលែងតែ​កម្ម៣យ៉ាងគឺ​ ​ឧបសម្បទា​កម្ម១​ ​បវារណា​កម្ម១​ ​អព្ភានកម្ម១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុសង្ឃ​ទាំង៥ពួក​នោះ​ ​ឯ​ភិក្ខុសង្ឃ​បញ្ច​វគ្គ​នេះ​ ​បើ​ព្រមព្រៀង​គ្នា​ ​ដោយ​ធម៌​ហើយ​ ​ឈ្មោះថា​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​ ​វៀរលែងតែ​កម្ម២យ៉ាងគឺ​ ​ឧបសម្បទា​កម្ម១​ ​ក្នុង​មជ្ឈិម​ជនបទ១​ ​អព្ភានកម្ម១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុសង្ឃ​ទាំង៥ពួក​នោះ​ ​ឯ​ភិក្ខុសង្ឃ​ទស​វគ្គ​នេះ​ ​បើ​ព្រមព្រៀង​គ្នា​ដោយ​ធម៌​ហើយ​ ​ឈ្មោះថា​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​ ​វៀរលែងតែ​កម្ម១​ ​គឺ​ ​អព្ភានកម្ម១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុសង្ឃ​ទាំង៥ពួក​នោះ​ ​ឯ​ភិក្ខុសង្ឃ​វី​សតិ​វគ្គ​នេះ​ ​បើ​ព្រមព្រៀង​គ្នា​ដោយ​ធម៌​ហើយ​ ​ឈ្មោះថា​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុសង្ឃ​ទាំង៥ពួក​នោះ​ ​ឯ​ភិក្ខុសង្ឃ​អតិរេក​វី​សតិ​វគ្គ​នេះ​ ​បើ​ព្រមព្រៀង​គ្នា​ដោយ​ធម៌​ហើយ​ ​ឈ្មោះថា​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636795571381869892
ទៅកាន់ទំព័រ៖