ព្រះត្រៃបិដក ភាគ ០៨

 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​ចតុ​វគ្គ​ ​សង្ឃ​មាន​ភិក្ខុនី​ជា​គំរប់៤​ ​ហើយ​ធ្វើ​កម្ម​ ​(​កម្ម​នោះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​ចតុ​វគ្គ​ ​សង្ឃ​មាន​សិក្ខមានា​ជា​គំរប់៤​។​បេ​។​ ​មាន​សាមណេរ​ ​ជា​គំរប់៤​ ​មាន​សាមណេរី​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​ពោល​លាសិក្ខា​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុ​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​គំរប់៤​ ​មាន​មនុស្ស​ខ្ទើយ​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ ​ដែល​លួចសំវាស​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ដែល​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ ​ជា​គំរប់៤​ ​មាន​សត្វតិរច្ឆាន​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ ​ដែល​សម្លាប់​មាតា​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ ​ដែល​សម្លាប់​បិតា​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ដែល​សម្លាប់​ព្រះអរហន្ត​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ ​ដែល​ទ្រុស្ត​ភិក្ខុនី​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ ​ដែល​បំបែក​សង្ឃ​ ​ជា​គំរប់៤​ ​មាន​បុគ្គល​ ​ដែល​ធ្វើ​ព្រះ​លោហិត​ ​(​ព្រះ​សាស្តា​)​ ​ឲ្យ​ពុរពង​ឡើង​ ​ជា​គំរប់៤​ ​មាន​ឧភតោព្យញ្ជនក​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ ​ដែល​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​ជា​គំរប់៤​ ​មាន​ភិក្ខុ​ ​ដែល​ឋិតនៅ​ក្នុង​សី​មា​ផ្សេង​ៗ​គ្នា​ ​ជា​គំរប់៤​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636795571695727843
ទៅកាន់ទំព័រ៖