ព្រះត្រៃបិដក ភាគ ០៨
មានភិក្ខុ ដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៤ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ។
[៩៥] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានភិក្ខុនីជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃមិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានសិក្ខមានាជាគំរប់៥។បេ។ មានសាមណេរ ជាគំរប់៥ មានសាមណេរី ជាគំរប់៥ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៥ មានភិក្ខុត្រូវអន្តិមវត្ថុជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ជាគំរប់៥ មានមនុស្សខ្ទើយ ជាគំរប់៥ មានបុគ្គល ដែលលួចសំវាស ជាគំរប់៥ មានភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់៥ មានសត្វតិរច្ឆាន ជាគំរប់៥ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់បិតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់
ID: 636795572002915414
ទៅកាន់ទំព័រ៖