ព្រះត្រៃបិដក ភាគ ០៨
ព្រះអរហន្ត ជាគំរប់៥ មានបុគ្គលដែលទ្រុស្តភិក្ខុនី ជាគំរប់៥ មានភិក្ខុដែលបំបែកសង្ឃ ជាគំរប់៥ មានបុគ្គលដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៥ មានឧភតោព្យញ្ជនក ជាគំរប់៥ មានភិក្ខុដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៥ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ។
[៩៦] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានភិក្ខុនី ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានសិក្ខមានាជាគំរប់១០។បេ។ មានសាមណេរ ជាគំរប់១០ មានសាមណេរី ជាគំរប់១០ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់១០ មានភិក្ខុដែលត្រូវអន្តិមវត្ថុជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់
ID: 636795572362475979
ទៅកាន់ទំព័រ៖