ព្រះត្រៃបិដក ភាគ ០៨
មានសាមណេរ ជាគំរប់២០ មានសាមណេរី ជាគំរប់២០ មានភិក្ខុ ដែលពោលលាសិក្ខា ជាគំរប់២០ មានភិក្ខុ ដែលត្រូវអន្តិមវត្ថុ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាគំរប់២០ មានមនុស្សខ្ទើយ ជាគំរប់២០ មានបុគ្គល ដែលលួចសំវាស ជាគំរប់២០ មានភិក្ខុ ដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់២០ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់ព្រះអរហន្ត ជាគំរប់២០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់២០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់២០ មានភិក្ខុ ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់២០ មានឧភតោព្យញ្ជនក ជាគំរប់២០ មានភិក្ខុ ដែលមានសំវាសផ្សេងគ្នា ជាគំរប់២០ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់២០ មានភិក្ខុដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់២០
(*) សង្ឃធ្វើកម្មដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ។
(*) "មានភិក្ខុដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់២០" អត់មានក្នុងបិដក មានតែក្នុងឆដ្ឋសង្គាយនា
ID: 636795573484450152
ទៅកាន់ទំព័រ៖