ព្រះត្រៃបិដក ភាគ ០៨

 ​[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​ភិក្ខុ​អ្នក​នៅ​បរិវាស​ ​ជា​គំរប់៤​ ​ហើយ​ឲ្យ​បរិវាស​ ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ឲ្យ​មានត្ត​ ​(​បើ​)​ ​សង្ឃ​មាន​ភិក្ខុ​អ្នក​នៅ​បរិវាស​នោះ​ ​ជា​គំរប់២០​ ​ហើយ​ឲ្យ​អព្ភាន​ ​(​យ៉ាងនេះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​ការ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ជា​គំរប់៤​ ​ហើយ​ឲ្យ​បរិវាស​ ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ឲ្យ​មានត្ត​ ​(​បើ​)​ ​សង្ឃ​មាន​ភិក្ខុ​នោះ​ជា​គំរប់២០​ ​ហើយ​ឲ្យ​អព្ភាន​ ​(​យ៉ាងនេះ​)​ ​មិន​ហៅថា​ ​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត​ ​ជា​គំរប់៤​ ​ហើយ​ឲ្យ​បរិវាស​ ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ឲ្យ​មានត្ត​ ​(​បើ​)​ ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត​នោះ​ ​ជា​គំរប់២០​ ​ហើយ​ឲ្យ​អព្ភាន​ ​(​យ៉ាងនេះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​អ្នក​ប្រព្រឹត្ត​មានត្ត​ ​ជា​គំរប់៤​ ​ហើយ​ឲ្យ​បរិវាស​ ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ឲ្យ​មានត្ត​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​អ្នក​ប្រព្រឹត្ត​មានត្ត​នោះ​ ​ជា​គំរប់២០​ ​ហើយ​ឲ្យ​អព្ភាន​ ​(​យ៉ាងនេះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភាន​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636795573878602697
ទៅកាន់ទំព័រ៖