ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ ​ដែល​លួចសំវាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ដែល​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​សត្វតិរច្ឆាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ ​ដែល​សម្លាប់​មាតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ដែល​សម្លាប់​បិតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ដែល​សម្លាប់​ព្រះអរហន្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ ​ដែល​ទ្រុស្ត​ភិក្ខុនី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​បំបែក​សង្ឃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បុគ្គល​ ​ដែល​ធ្វើ​ព្រះ​លោហិត​ ​(​ព្រះ​សាស្តា​)​ ​ឲ្យ​ពុរពង​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ឧភតោព្យញ្ជនកៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ដែល​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​ស្ថិតនៅ​ក្នុង​សី​មា​ផ្សេង​ៗ​គ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​ស្ថិតនៅ​លើ​អាកាស​ដោយ​ឫទ្ធិ​ ​ជំនុំ​សង្ឃ​ ​ធ្វើ​កម្ម​ដល់​បុគ្គល​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​បុគ្គល​នោះ​ ​មិន​ឡើង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​បុគ្គល​ទាំងអម្បាល​នេះឯង​ ​មិន​ឡើង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯកា​រហាម​ឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​នរណា​ទើប​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ ​មាន​សំវាស​ស្មើគ្នា​ ​ស្ថិត​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636795574551521185
ទៅកាន់ទំព័រ៖