ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតត្រចៀក ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតម្រាមដៃ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតមេដៃ មេជើង ម្នាលភិក្ខុទាំងឡាយ មនុស្សដាច់សរសៃធំ (សរសៃពួរជើង) ម្នាលភិក្ខុទាំងឡាយ មនុស្សមានដៃព្រែក (មានម្រាមដៃជាប់គ្នា ដូចស្លាបប្រចៀវ) ម្នាលភិក្ខុទាំងឡាយ មនុស្សគម ម្នាលភិក្ខុទាំងឡាយ មនុស្សតឿ ម្នាលភិក្ខុទាំងឡាយ មនុស្សពកក ឬពកត្រង់អវយវៈឯណានីមួយ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេវាយ ឲ្យមានស្លាកស្នាម ដោយរំពាត់ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេកត់ឈ្មោះទុក (ព្យួរទោសទុក) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានជើងហើមស្ទក់ ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរោគអាក្រក់ (មានឫសដូងបាត ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរូបទ្រុស្តបរិសទ្យ (គឺមានរូបអាក្រក់ខុសគេ មានខ្ពស់ពេក ទាបពេក ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលទើបតែនឹងខ្វាក់ ឬខ្វាក់ម្ខាង ម្នាលភិក្ខុទាំងឡាយ មនុស្សក្ងែងក្ងង់ដៃជើង ជាដើម ម្នាលភិក្ខុទាំងឡាយ មនុស្សខ្ចកជើង ម្នាលភិក្ខុទាំងឡាយ មនុស្សដែលស្លាប់ ១ចំហៀងខ្លួន
ID: 636795579857524671
ទៅកាន់ទំព័រ៖