ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ មនុស្សខ្វិន ម្នាលភិក្ខុទាំងឡាយ មនុស្សចាស់គ្រាំគ្រា ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលខ្វាក់ពីកំណើត ម្នាលភិក្ខុទាំងឡាយ មនុស្សគ ម្នាលភិក្ខុទាំងឡាយ មនុស្សថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងគ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះឯងថា មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។
ចប់វាសភគាមភាណវារៈ ទី១។
[១០២] ម្នាលភិក្ខុទាំងឡាយ បើអាបត្តិដែលភិក្ខុត្រូវឃើញ មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល (គឺភិក្ខុ) ១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ ពោលតបវិញយ៉ាងនេះថា ម្នាលអាវុសោ
ID: 636795580185503431
ទៅកាន់ទំព័រ៖