ព្រះត្រៃបិដក ភាគ ០៨
អាបត្តិ ដែលខ្ញុំគួរឃើញនោះ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិ ដែលភិក្ខុត្រូវសំដែង មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែងនោះ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី
ID: 636795580493531049
ទៅកាន់ទំព័រ៖