ព្រះត្រៃបិដក ភាគ ០៨
ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញ (អាបត្តិ)ក្តី ព្រោះមិនសំដែងក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញ (អាបត្តិ)ក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ
ID: 636795580756456087
ទៅកាន់ទំព័រ៖