ព្រះត្រៃបិដក ភាគ ០៨
ខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវសំដែង មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនលះបង់ ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មាន អាបត្តិដែលត្រូវសំដែង ក៏មានដល់ភិក្ខុ ក្នុងសាសនានេះ។ អាបត្តិដែលត្រូវឃើញក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវសំដែងក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែល
ID: 636795581973265685
ទៅកាន់ទំព័រ៖