ព្រះត្រៃបិដក ភាគ ០៨

ត្រូវ​ឃើញ​ក៏​មាន​ ​អាបត្តិ​ដែល​ត្រូវ​សំដែង​ក៏​មាន​ ​ទាំង​ទិដ្ឋិ​អាក្រក់​ដែល​ត្រូវ​លះបង់​ក៏​មាន​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​លោក​ឃើញ​អាបត្តិ​នុ៎ះ​ទេ​ ​ចូរ​លោក​សំដែង​អាបត្តិ​នោះ​ចេញ​ ​ម្នាល​អាវុសោ​ ​លោក​មាន​ទិដ្ឋិ​អាក្រក់​ហើយ​ ​ចូរ​លោក​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ចេញ​។​ ​ភិក្ខុ​នោះ​ ​និយាយ​តប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាបត្តិ​ដែល​ខ្ញុំ​ត្រូវ​ឃើញ​ ​មិន​មានដល់​ខ្ញុំ​ទេ​ ​អាបត្តិ​ដែល​ខ្ញុំ​ត្រូវ​សំដែង​ ​ក៏​មិន​មានដល់​ខ្ញុំ​ ​ទាំង​ទិដ្ឋិ​អាក្រក់​ ​ដែល​ខ្ញុំ​ត្រូវ​លះបង់​ ​ក៏​មិន​មានដល់​ខ្ញុំ​ដែរ​។​ ​សង្ឃ​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​សំដែង​ក្តី​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ក្តី​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កម្ម​ប្រកបដោយ​ធម៌​។​
 ​[​១០៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ពាក្យ​នេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​ក្នុង​ទី​កំបាំងមុខ​ទៅវិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​នោះ​ជា​កម្ម​ត្រូវ​តាម​ធម៌​ ​ជា​កម្ម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636795582333126268
ទៅកាន់ទំព័រ៖