ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ឧបាលិ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​អធម្មកម្ម​ ​(​កម្ម​មិន​ត្រូវ​តាម​ធម៌​)​ ​ឈ្មោះថា​ ​អវិនយ​កម្ម​ ​(​កម្ម​មិន​ត្រូវ​តាម​វិន័យ​)​ ​ឯ​សង្ឃ​សោត​ ​ក៏​ជា​សង្ឃ​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​ឧបាលិ​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ដោយ​ការសាកសួរ​ ​សង្ឃ​ណាមួយ​ព្រមព្រៀង​គ្នា​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ដោយ​សេចក្តី​ប្តេជ្ញា​ ​សង្ឃ​ធ្វើ​ដោយ​មិនបាន​ប្តេជ្ញា​វិញ​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​សតិវិន័យ​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​អ​មូឡ្ហ​វិន័យ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​ត​ជ្ជ​នី​យក​ម្ម​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​និ​យស្ស​កម្ម​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​បព្វាជនីយ​កម្ម​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​បដិ​សារ​ណី​យក​ម្ម​ ​ឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​ឧក្ខេ​បនី​យក​ម្ម​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​បរិវាស​ ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​មូលា​យ​បដិ​កស្ស​នៈ​ ​ឲ្យ​អព្ភាន​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត​ ​ឲ្យ​ឧបសម្បទា​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​អព្ភាន​ ​ម្នាល​ឧបាលិ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​ ​ឯ​សង្ឃ​សោត​ ​ក៏​ជា​សង្ឃ​ ​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636795582848525747
ទៅកាន់ទំព័រ៖