ព្រះត្រៃបិដក ភាគ ០៨
បពិត្រព្រះអង្គដ៏ចំរើន កម្មរបស់សង្ឃនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្ម ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ក្នុងទីចំពោះមុខ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម ឯសង្ឃសោត ក៏ឈ្មោះថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ដោយការសាកសួរ កម្មដែលត្រូវធ្វើដោយសេចក្តីប្តេជ្ញា សង្ឃធ្វើដោយសេចក្តីប្តេជ្ញា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់ អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ
ID: 636795583383976373
ទៅកាន់ទំព័រ៖