ព្រះត្រៃបិដក ភាគ ០៨

ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​មូលា​យ​បដិ​កស្ស​នៈ​ ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​មានត្ត​ ​ឲ្យ​អព្ភាន​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភាន​ ​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ឧបសម្បទា​ ​ម្នាល​ឧបាលិ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​។​ ​ឯ​សង្ឃ​សោត​ ​ក៏​ហៅថា​ ​ជា​សង្ឃ​ ​មិន​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​
 ​[​១០៧​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​សតិវិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​នោះ​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​ដែរ​ឬ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​កម្ម​នោះ​ ​ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​។​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​តស្ស​បា​បិយ​សិកា​កម្ម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​តស្ស​បា​បិយ​សិកា​កម្ម​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ត​ជ្ជ​នី​យក​ម្ម​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ត​ជ្ជ​នី​យក​ម្ម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​និ​យស្ស​កម្ម​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​និ​យស្ស​កម្ម​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​បព្វាជនីយ​កម្ម​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636795583657742031
ទៅកាន់ទំព័រ៖