ព្រះត្រៃបិដក ភាគ ០៨
ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ មិនមែនជាធម្មកម្ម ជាវិនយកម្មទេ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាងនោះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម
ID: 636795583912936628
ទៅកាន់ទំព័រ៖