ព្រះត្រៃបិដក ភាគ ០៨

ដោយ​មិនបាន​តាំងចិត្ត​ ​គឺ​ភិក្ខុ​នោះ​គ្មាន​គំនិត​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ទាំង​គំនិត​របស់​ភិក្ខុ​នោះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ ​ក៏​គ្មាន​ដែរ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​កាល​ភិក្ខុ​នោះ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​
​​ [​១៨​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ ​ដែល​ធ្វើមិនទាន់​សម្រេច​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636795408105100995
ទៅកាន់ទំព័រ៖