ព្រះត្រៃបិដក ភាគ ០៨
ដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនោះឯង ជាអធម្មកម្ម ជាអវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។
[១០៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្មហើយ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្តដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។
ID: 636795584507720647
ទៅកាន់ទំព័រ៖