ព្រះត្រៃបិដក ភាគ ០៨
ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម។បេ។ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃឯណានីមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម។បេ។ ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បរិវាស ដល់ភិក្ខុដែលគួរដល់ មូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ដល់ភិក្ខុដែលគួរដល់អព្ភាន ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យអមូឡ្ហវិន័យ ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើតស្សបាបិយសិកាកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើតជ្ជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើនិយស្សកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើបព្វាជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើបដិសារណីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើឧក្ខេបនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា
ID: 636795585705829175
ទៅកាន់ទំព័រ៖