ព្រះត្រៃបិដក ភាគ ០៨

បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជាពួក​មិន​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ក៏​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​(​ទៀត​)​។​ ​ភិក្ខុ​នោះ​ ​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​ក៏​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​រាល់គ្នា​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​(​ទៀត​)​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636795586533946541
ទៅកាន់ទំព័រ៖