ព្រះត្រៃបិដក ភាគ ០៨
ដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
ID: 636795587298020243
ទៅកាន់ទំព័រ៖