ព្រះត្រៃបិដក ភាគ ០៨
ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង
ID: 636795590099500479
ទៅកាន់ទំព័រ៖