ព្រះត្រៃបិដក ភាគ ០៨
ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរនោះសម្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ សមាទាយភាណវារៈ។
[១៩] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
ID: 636795408929278135
ទៅកាន់ទំព័រ៖