ព្រះត្រៃបិដក ភាគ ០៨

 ​[​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ន័យ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ចាក​កម្ម​ ​ហើយ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​ក៏បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​ឥឡូវ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​ ​(​នោះ​)​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​រម្ងាប់​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​រម្ងាប់​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ចុះ​។​
 ​[​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ចាក​កម្ម​ហើយ​ ​មក​សូម​ការ​រម្ងាប់​បព្វាជនីយ​កម្ម​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636795593190147254
ទៅកាន់ទំព័រ៖