ព្រះត្រៃបិដក ភាគ ០៨

នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ជា​អ្នក​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​សង្ឃ​ដែល​ឋិតនៅ​ក្នុង​ទីនោះ​ ​ជជែកគ្នា​ថា​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636795598459598649
ទៅកាន់ទំព័រ៖