ព្រះត្រៃបិដក ភាគ ០៨
[១៣៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើ បព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ
ID: 636795602662559045
ទៅកាន់ទំព័រ៖