ព្រះត្រៃបិដក ភាគ ០៨
ដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ
ID: 636795603487486228
ទៅកាន់ទំព័រ៖