ព្រះត្រៃបិដក ភាគ ០៨

ឧទ្ទាន​នៃ​ចម្បេយ្យ​ក្ខន្ធ​កៈ​នោះ​ ​គឺ​
​[​១៤៣​]​ ​កាល​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​នគរ​ចម្បា​ ​(​មាន​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​ជា​ចៅអាវាស​)​ ​នៅក្នុង​ស្រុក​ឈ្មោះ​វាស​ភៈ​ ​បាន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដល់​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​លុះ​ដឹង​ថា​ ​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​ស្គាល់​ច្បាស់​ក្នុង​គោចរ​ ​ដែល​ភិក្ខុ​គប្បី​ប្រាថ្នា​ហើយ​ ​ក៏​លែង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​កាលនោះ​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​នោះ​ ​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​លើក​វត្ត​ថា​មិន​ធ្វើ​ ​(​សេចក្តី​ខ្វល់ខ្វាយ​ដល់​យើង​)​ ​ហើយ​បាន​ទៅកាន់​សំណាក់​ព្រះ​ជិនស្រី​។​ ​(​ពួក​ភិក្ខុ​ក្នុង​នគរ​ចម្បា​)​ ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ផង​ ​ធ្វើ​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ផង​ ​ធ្វើ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ផង​ ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ផង​ ​ធ្វើ​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ផង​ ​ភិក្ខុ​មួយ​រូប​លើក​វត្ត​ភិក្ខុ​មួយ​រូប​ផង​ ​ភិក្ខុ​មួយ​រូប​ ​លើក​វត្ត​ភិក្ខុ​ពីរ​រូប​ផង​ ​លើក​វត្ត​ភិក្ខុ​ច្រើន​រូប​ផង​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636795604855964500
ទៅកាន់ទំព័រ៖