ព្រះត្រៃបិដក ភាគ ០៨

លើក​វត្ត​សង្ឃ​ផង​ ​ភិក្ខុ​ពីរ​រូប​ ​ភិក្ខុ​ច្រើន​រូប​ ​សង្ឃ​ ​លើក​វត្ត​សង្ឃ​ផង​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ ​ដ៏​ប្រសើរ​ ​ទ្រង់​ជ្រាប​ ​(​រឿង​នោះ​)​ ​ហើយ​ ​ទ្រង់​ហាម​ថា​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​(​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​)​ ​ធ្វើ​កម្ម​វិបត្តិ​ចាក​ញត្តិ​ ​តែ​ដល់​ព្រម​ ​ដោយ​អនុស្សាវនា​ផង​ ​ធ្វើ​កម្ម​វិបត្តិ​ ​ចាក​អនុស្សាវនា​ ​តែ​ដល់​ព្រម​ ​ដោយ​ញត្តិ​ផង​ ​ធ្វើ​កម្ម​វិបត្តិ​ចាក​ញត្តិ​ ​និង​អនុស្សាវនា​ទាំងពីរ​ផង​ ​ធ្វើ​កម្ម​វៀរចាក​ធម៌​ផង​ ​ធ្វើ​កម្ម​វៀរចាក​វិន័យ​ផង​ ​ធ្វើ​កម្ម​វៀរចាក​សាសនៈ​ ​នៃ​ព្រះ​សាស្តា​ផង​ ​ធ្វើ​កម្ម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តិះដៀល​ថា​ ​ជា​កម្ម​កំរើក​ ​មាន​រូប​មិន​គួរ​ដល់​ហេតុ​ផង​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​កម្ម​ជាពួក​ផង​ ​កម្ម​ព្រមព្រៀង​គ្នា​ផង​ ​កម្ម​ពីរ​ទៀត​គឺ​ ​(​កម្ម​ជាពួក​)​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ផង​ ​(​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ផង​)​ ​ម្យ៉ាងទៀត​ ​ព្រះ​តថាគត​ ​ទ្រង់​អនុញ្ញាត​កម្ម​ ​ដែល​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​ ​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636795605231675990
ទៅកាន់ទំព័រ៖