ព្រះត្រៃបិដក ភាគ ០៨

សង្ឃ​មាន៥ពួក​គឺ​ ​សង្ឃ​ចតុ​វគ្គ១​ ​បញ្ច​វគ្គ១​ ​ទស​វគ្គ១​ ​វី​សតិ​វគ្គ១​ ​អតិរេក​វី​សតិ​វគ្គ១​។​ ​សង្ឃ​ចតុ​វគ្គ​ ​គួរ​ដល់​កម្ម​ ​(​ទាំងពួង​)​ ​វៀរលែងតែ​ ​(​កម្ម៣យ៉ាង​)​ ​គឺ​ ​ឧបសម្បទា​កម្ម១​ ​បវារណា​កម្ម១​ ​អព្ភានកម្ម១​។​ ​សង្ឃ​បញ្ច​វគ្គ​ ​គួរ​ដល់​កម្ម​ក្នុង​កម្ម​ទាំងពួង​ ​វៀរលែងតែ​កម្ម​ពីរ​យ៉ាង​ ​គឺ​ឧបសម្បទា​កម្ម​ ​ក្នុង​មជ្ឈិមប្រទេស១​ ​អព្ភានកម្ម១​។​ ​ភិក្ខុសង្ឃ​ទស​វគ្គ​ ​(​ធ្វើ​កម្ម​ទាំងអស់​បាន​)​ ​វៀរលែងតែ​ ​អព្ភានកម្ម​ ​មួយ​ចេញ​។​ ​សង្ឃ​វី​សតិ​វគ្គ​ ​គួរ​ដល់​កម្ម​ ​ក្នុង​កម្ម​ទាំងពួង​ ​ឈ្មោះថា​ធ្វើ​កម្ម​ ​បាន​គ្រប់​កម្ម​។​ ​ភិក្ខុនី​ក្តី​ ​សិក្ខមានា​ក្តី​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636795605533363245
ទៅកាន់ទំព័រ៖