ព្រះត្រៃបិដក ភាគ ០៨

​សាមណេរ​ក្តី​ ​សាមណេរី​ក្តី​ ​ភិក្ខុ​ដែល​ពោល​លាសិក្ខា​ក្តី​ ​ភិក្ខុ​ដែល​ត្រូវ​ ​អន្តិមវត្ថុ​ ​ក្តី​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ក្តី​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​ចេញ​ក្តី​ ​មនុស្ស​ខ្ទើយ​ក្តី​ ​មនុស្ស​ដែល​លួចសំវាស​ក្តី​ ​ភិក្ខុ​ដែល​ចូល​ទៅកាន់​លទ្ធិ​តិរ្ថិយ​ក្តី​ ​សត្វតិរច្ឆាន​ក្តី​ ​បុគ្គល​ ​ដែល​ធ្វើ​មាតុឃាត​ក្តី​ ​បិតុឃាត​ក្តី​ ​អរហន្ត​ឃាត​ក្តី​ ​បុគ្គល​ ​ដែល​ទ្រុស្ត​ភិក្ខុនី​ក្តី​ ​បុគ្គល​ ​ដែល​ធ្វើ​សង្ឃភេទ​ក្តី​ ​បុគ្គល​ ​ដែល​ធ្វើ​លោហិតុប្បាទ​ក្តី​ ​ឧភតោព្យញ្ជនក​ក្តី​ ​ភិក្ខុ​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ក្តី​ ​ភិក្ខុ​នៅក្នុង​សី​មា​ផ្សេង​ៗ​គ្នា​ក្តី​ ​(​ភិក្ខុ​ឋិតនៅ​លើ​អាកាស​)​ ​ដោយ​ឫទ្ធិ​ក្តី​ ​(​បណ្តា​បុគ្គល​ទាំងនេះ​)​ ​បើ​ជំនុំ​សង្ឃ​ធ្វើ​កម្ម​ ​ដល់​បុគ្គល​ឯណា​នីមួយ​ ​ឯ​បុគ្គល​ទាំង២៤ពួក​នោះ​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ហាម​ថា​ ​បុគ្គល​ទាំងអម្បាល​នេះ​ ​ជាគ​ណ​បូរកៈ​ ​មិនបាន​ឡើយ​ ​ម្យ៉ាងទៀត​ ​សង្ឃ​មា​នបារិ​វាសិក​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636795605820399663
ទៅកាន់ទំព័រ៖