ព្រះត្រៃបិដក ភាគ ០៨

ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​ ​(​កម្ម​របស់​សង្ឃ​នោះ​)​ ​មិន​ឈ្មោះថា​ ​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​ ​ម្យ៉ាងទៀត​ ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​មូលា​យ​បដិ​កស្ស​នៈ​ ​ជា​គំរប់៤ក្តី​ ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត​ ​ជា​គំរប់៤ក្តី​ ​មាន​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​មានត្ត​ ​ជា​គំរប់៤ក្តី​ ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភាន​ ​ជា​គំរប់៤ក្តី​ ​ភិក្ខុ​ទាំង៥ពួក​នេះ​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ថា​ ​មិនមែន​ជា​អ្នកធ្វើ​កម្ម​ឡើយ​។​ ​ភិក្ខុនី​ក្តី​ ​សិក្ខមានា​ក្តី​ ​សាមណេរ​ក្តី​ ​សាមណេរី​ក្តី​ ​ភិក្ខុ​ដែល​ពោល​លាសិក្ខា​ក្តី​ ​ភិក្ខុ​ដែល​ត្រូវ​ ​អន្តិមវត្ថុ​ក្តី​ ​ភិក្ខុ​ឆ្កួត​ក្តី​ ​ភិក្ខុ​មានចិត្ត​រវើរវាយ​ក្តី​ ​ភិក្ខុ​មាន​វេទនា​គ្រប​សង្កត់​ក្តី​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ក្តី​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ក្តី​ ​ខ្ទើយ​ក្តី​ ​បុគ្គល​ ​ដែល​លួចសំវាស​ក្តី​ ​ភិក្ខុ​ដែល​ចូល​ទៅកាន់​លទ្ធិ​តិរ្ថិយ​ក្តី​ ​សត្វតិរច្ឆាន​ក្តី​ ​បុគ្គល​ ​ជា​មាតុឃាត​ក​ក្តី​ ​បិតុឃាត​ក​ក្តី​ ​អរហន្ត​ឃាតក​ក្តី​ ​បុគ្គល​ដែល​ទ្រុស្ត​ភិក្ខុនី​ក្តី​ ​ដែល​ធ្វើ​សង្ឃភេទ​ក្តី​ ​ធ្វើ​លោហិតុប្បាទ​ក្តី​ ​ឧភតោព្យញ្ជនក​ក្តី​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636795606144318190
ទៅកាន់ទំព័រ៖